លក្ខណៈរបស់មនុស្សល្អ

ខែកក្កដា 11, 2011

មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែមួយមុខ។

ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯងដែលធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះ

យកភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិតព្រមទាំងក្រុម

គ្រួសារ។ អ្នកណាពូកែខ្លាំងអ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះ

បាន​ផល​ថយចុះទៅតាមភាពពូកែរបស់ខ្លួននោះៗ ។

មនុស្សល្អ មានលក្ខណៈសម្គាល់នៅត្រង់ការដឹងគុណ យ៉ាងណា មនុស្សពូកែក៏មាន

លក្ខណៈជាគ្រឿងសំគាល់យ៉ាងនោះដែរ ។ លក្ខណៈរបស់មនុស្សពូកែក៏គឺ «ការងារ»

ហ្នឹងឯង ។

នៅក្នុងមង្គលសូត្រ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សំដែងថា «សិប្ប» ជាមង្គលដ៏

ឧត្តម ១ ក្នុងមង្គល៣៨ ប្រការ ។ សិប្ប គឺជាសិល្បៈ បានដល់ស្នាដៃដែលសម្តែងចេញ

មកអំពីការចេះដឹង បញ្ជាក់អំពីសមត្ថភាពដែលខ្លួនមាន ។ មនុស្សដែលមានសិល្បៈ គឺជា

មនុស្សដែលមានស្នាដៃក្នុងការងារ មិនថាការងារនោះត្រូវប្រើដៃប្រើជើងឬប្រើមាត់

ឡើយ សុទ្ធតែអាចហៅបានថា ជាមនុស្សមានស្នាដៃទាំងអស់ ។

មនុស្សដែលមានស្នាដៃធ្វើការងារបានល្អ បញ្ចេញនូវសមត្ថភាព និងចំណេះដឹងឲ្យ

ប្រាកដចាត់​ថា​ជាមនុស្សពូកែក្នុងទីនេះ ។

មនុស្សដែលមានការចេះដឹង និងចងចាំបានច្រើន លោកហៅថា ពហុស្សូត ប៉ុន្តែ ពហុ

ស្សូតនោះ ប្រសិនបើនៅមិនទាន់បញ្ចេញស្នាដៃមកទេ គឺមិនទាន់ធ្វើការងារឲ្យប្រាកដក៏

នៅមិនទាន់ចាត់ថាជាមនុស្សពូកែក្នុងសិល្បៈដែរព្រោះសិល្បៈនោះ ត្រូវសម្តែងបញ្ចេញ

មកឲ្យ​គេដឹងបាន គឺសម្រេចបានមកជាកិច្ចការងារទាំងដែលជាការងារប្រាសចាកទោស

ទៀតផង ទើបជាមង្គលដ៏ឧត្តម ។

តាមប្រក្រតីនៃមនុស្សភាគច្រើន ដែលមានស្នាដៃ គឺមនុស្សបានរៀនសូត្រពូកែមកហ្នឹង

ឯងព្រោះបានប្រើនូវចំណេះដឹងដែលមាន ឲ្យសម្រេចជាការងារមានស្នាដៃល្អ ។ ការងារ

ដែលចាត់ជាសិល្បៈនោះ មានច្រើនបែបដូចជាការសរសេរ ការនិយាយ ការសម្តែងដោយ

កាយនិងការងារជា ប្រយោជន៍ច្រើនទៀតសម្រាប់សង្គមទូទៅ។ អ្នកណាស្ទាត់ផ្នែកណា

និងធ្វើបានល្អជាពិសេស ក៏ជាមនុស្សពូកែទៅតាមនោះ ។ បើរឹងរឹតតែខ្លាំងពូកែរហូតដល់

អ្នក​ដទៃធ្វើមិនបាន ឬថាពូកែដាច់ទៅតែម្នាក់ឯងដូច្នេះ កេរ្តិ៍ឈ្មោះ កិត្តិយស រួមទាំងលុយ

កាក់​ក៏រមែងហូរចូលមក ។ ភាពខ្លាំងពូកែនៃមនុស្សម្នាក់ៗ ទាំងប្រកបដោយសីលធម៌ផង

នោះ គឺជាអណ្តូងកើតនៃសេចក្តីចម្រើនឈានទៅមុខ។

ដើម្បីឲ្យបានជាមនុស្សពូកែ ត្រូវរៀនផងធ្វើផង ព្រមដោយកុសលឆន្ទៈ គឺពេញចិត្តនឹងធ្វើ

នូវការងារដែលប្រាសចាកទោស ។ ត្រូវហ្វឹកហាត់ឲ្យរឿយៗដោយសេចក្តីអត់ធន់ដើម្បី

ការងារបានល្អ និងមានព្យាយាមទើបការងារបានសម្រេច ។ ត្រូវចាំថា «មនុស្សសាងការ

ងារការងារសាងមនុស្ស » ។

ការដែលគ្រាន់តែនិយាយថា ចង់បានយ៉ាងនេះចង់បានយ៉ាងនោះ គឹមិនអាចសម្រេចផល

បានឡើយ ត្រូវធ្វើតាមដែលនិយាយផង ឬត្រូវធ្វើឲ្យសម្រេចតាមប្រាថ្នា ទើបជាមនុស្ស
ពូកែ។ ត្រូវចាំថា«ការនិយាយជាការសាងសេចក្តីសង្ឃឹមឯការធ្វើជាការសាងនូវការពិត»។

កើតមកជាមនុស្ស បើមិនពូកែអ្វីច្រើនមុខ ក៏ត្រូវឲ្យពូកែមួយមុខដែរ ហើយត្រូវតែពូកែ

ពិតៗ ដែលអាចចិញ្ចឹមជីវិតបានផង ជាកិត្តិយសផង និងជាប្រយោជន៍ដល់សង្គមផង ។

«សៀវភៅ ពន្លឺធម៌ព្រះពុទ្ធ»

ដកស្រង់ដោយ ប៉ុក សុខេន  (លើកស្ទួយការអប់រំ និង បច្ចេកវិទ្យាព័ត៌មាន ស្រុកយើង)

យកសៀវភៅនេះទៅអានសូមចុច ពន្លឺធម៌ព្រះពុទ្ធិ ដើម្បីបានភ្លឺទាំងអស់គ្នា។

Advertisements

អាយ ស៊ី ធី សម្រាប់ទាំងអស់គ្នា (ICT For All)

ខែធ្នូ 26, 2009

ការធ្វើបទបង្ហាញការពាររបាយការណ៍ស្រាវជ្រាវ

បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី ៥ ឯកទេស វិទ្យាសាស្ត្រកុំព្យូទ័រ

ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១១

គណៈកម្មការវាយតម្លៃ

១- លោក ប៉ុក សុខេន               ជាសាស្ត្រាចារ្យដឹកនាំ

២- លោក យឿន វិយ័ន្ត             ជាសាស្ត្រាចារ្យដឹកនាំ

៣- លោក ប៊ុន សីហៈ​​                ជាគណៈកម្មការវាយតម្លៃ

៤- លោក ឈន់ វុត្ថា                   ជាគណៈកម្មការវាយតម្លៃ

រូបថតនៃការធ្វើបទបង្ហាញផ្សេងៗ និងសិក្ខាសាលា

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

 

  

វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង

ខែធ្នូ 26, 2009

ចុច ទីនេះ ដើម្បីទស្សនាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង

(វិទ្យាល័យត្បូងឃ្មុំ បានប្តូរឈ្មោះទៅជា វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង)


វិ.សតជហស.សួង